1. ខ្ញុំបានរងរបួសពេលកំពុងធ្វើការនៅក្នុងចម្ការ។
ថៅកែបាននិយាយថា គាត់មិនបានទិញធានារ៉ាប់រងគ្រោះថ្នាក់ការងារទេ
ដោយសារបុគ្គលិកមានតែពីរនាក់ប៉ុណ្ណោះ។
អញ្ចឹង ខ្ញុំមិនអាចទទួលបានសំណងគ្រោះថ្នាក់ការងារទេ មែនទេ?
2. ខ្ញុំរងរបួសពេលធ្វើការនៅក្នុងរោងចក្រខណៈពេលខ្ញុំជាកម្មករខុសច្បាប់។
តែក្រុមហ៊ុននិយាយថា គេមិនអាចបង់ថ្លៃចំណាយការព្យាបាលបានទេ។
សម្រាប់អ្នកខុសច្បាប់ដូចជាខ្ញុំ មិនអាចទទួលបានសំណងគ្រោះថ្នាក់ការងារទេ មែនទេ?